អាម៉ាស់ណាស់! មន្ត្រីគយ ដែលសមតែបែកមាត់ ដោយសារចាប់ឡានគេ យកទៅជិះចូលខារ៉ាអូខេច្រៀងខារ៉ាអូខេ និងអោបស្រីស្នេហ៍ ធ្វើរំភើយ !

, , Comment closed

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានអោយដឹងថា មានរឿងអាស្រូវមិនប្រក្រតីមួយកាលពីម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤ យីហោ «ជីវ៉េល» ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ដែលប្រព្រឹត្តដោយមន្ត្រីគយនៅច្រកទ្វារព្រំដែនអូររំដួល ចាប់រថយន្ត អត់បង់ពន្ធនាំចូល របស់មន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែនម្នាក់ រួចហើយយកជិះទៅឌុបស្រីស្នេហ៍ចូលច្រៀងខារ៉ាអូខេ ចៃដន្យមន្ត្រីយោធាជាម្ចាស់នៅទីនោះដែរ ពេលឃើញរថយន្តរបស់ខ្លួន ត្រូវមន្ត្រីគយយកមកជិះបែបនេះ ផ្ទុះកំហឹង ក៏តាមទៅវាយកមន្ត្រីគយរូបនោះ មួយដៃចំភ្នែកឡើងប៉ោងខៀវតែម្ដងទៅ។
ប្រភពបានអោយដឹងថា ជនបង្កជាម្ចាស់រថយន្តអត់ពន្ធមានឈ្មោះ ផាន យុទ្ធឋាន ហៅគីបជាមន្ត្រីយោធាពាក់ស័ក្ដិ៥មានតួនាទី ជាប្រធានការងារទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក ។ រីឯជនរងគ្រោះឈ្មោះ ឈួន ឃីសាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីគយប្រចាំច្រករំដួល ស្រុកភ្នំព្រឹក (រងរបួសប៉ោងភ្នែកម្ខាង )។
នៅមុនពេលកើតហេតុវេលាម៉ោងខាងលើ ជនបង្កដែលជាមន្ត្រីយោធានោះបានដើរចូលទៅក្នុងបន្ទប់ខារ៉ាអូខេរបស់ជនរងគ្រោះដែលកំពុងផឹកស៊ី ច្រៀងលេង សប្បាយ ស្រាប់តែជនបង្កបានចាប់ជនរងគ្រោះ វ៉ៃមួយដៃចំភ្នែកខាងឆ្វេង បណ្តាល ឱ្យហើមប៉ោងតែម្ដងទៅ បង្កអោយមានមារភ្ញាក់ផ្អើល ដល់មិត្តភក្តិទៅជាមួយទាំងសង ខាង បានចូលទៅជួយឃាត់ទាន់ និងទាញជនបង្កហេតុនាំចេញទៅក្រៅ បន្ទប់វិញ។ មួយសន្ទុះក្រោយមកក្រុមជនបង្ក បានយកវត្ថុរឹង (មិនដឹងថាជាវត្ថុអ្វី) វ៉ៃទៅលើរថយន្តដែលជនរងគ្រោះជិះមកនោះ បណ្តាលឱ្យបែកស្តុបក្រោយខាងឆ្វេង អស់០១ បន្ទាប់មកជន បង្កក៏ឡើងជិះរថយន្តគេចខ្លួនបាត់តែម្តង ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងទាំងយប់។
ពាក់ព័ន្ធករណីនេះត្រូវបានគេនិយាយថា គឺដោយសារមន្ត្រីគយខាងលើ ដែលជាជន រងគ្រោះ អាងអំណាចជាមន្ត្រីគយ បានចាប់រថយន្តចង្កូតស្តាំមួយគ្រឿង របស់មន្ត្រីយោធាបង្កដែលនាំចូលពីប្រទេសថៃដោយអត់បង់ពន្ធ កាលពីថ្ងៃមុនហើយមន្ត្រីគយ រូបនោះ បានយករថយន្តនោះមកប្រើប្រាស់ផ្ទាល់ខ្លួនឯង ជិះឌុបស្រីស្នេហ៍ចូលច្រៀង ខារ៉ាអូខេ ទើបធ្វើឱ្យមន្ត្រីយោធាឃើញ ក្តៅចិត្តមានគំនុំខឹងយ៉ាងខ្លាំង ទើបមានឱកាសបង្កហិង្សាបែបនេះ នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើនេះតែម្តង។
មហាជនបាននាំគ្នា ធ្វើការរិះគន់ថា មន្ត្រីគយយ៉ាងខ្លាំងមិនគួរអាងខ្លួន ជាសមត្ថ កិច្ចខាងប្រមូលពន្ធ បែរជាទៅចាប់រថយន្តរបស់គេ ហើយយកមកជិះជាលក្ខណៈឯកជន ឌុបស្រីស្នេហ៍ដើរផឹកស៊ីស្រវឹង ច្រៀងខារ៉ាអូខេបែបនេះទេ ព្រោះជារថយន្តកម្មសិទ្ធិរបស់គេ គ្រាន់តែម្ចាស់មិនទាន់ចូលទៅបង់ពន្ធនិងពិន័យដើម្បីយកទៅប្រើប្រាស់វិញតែប៉ុណ្ណោះ។ហើយថ្នាក់លើ របស់មន្ត្រីគយរូបនោះ មិនដឹងប្រៀនប្រដៅបែប ណា ទើបកូនចៅរបស់ខ្លួន ចេញយ៉ាប់ៗបែបនេះ៕