លោក សួគ៏ មានអំណាច បើកបនល្បែង ភ្នាល់ចាក់ទឹកភ្លៀងកណ្តាលរាជធានី យ៉ាងដុះស្លែ សូម្បីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទើបឡើងថ្មី ក៍មិនហ៊ានប៉ះពាល់

, , Comment closed

រាជធានីភ្នំពេញ ៖ ល្បែងស៊ីសងភ្នាល់ ទឹកភ្លៀង ចាញ់-ឈ្នះ រាប់ម៉ឺនដុល្លាក្នុងមួយថ្ងៃ នៅផ្លូវផ្ការាំទឹករាំ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជនីភ្នំពេញ បើកលេងរៀងរាល់ឆ្នាំ ដែលការភ្នាល់ចាក់ទឹកភ្លៀង គេចាប់ផ្តើមលេងនៅពាក់កណ្ដាល ដើមឆ្នាំចន្លោះពីខែឧសភា ដល់ខែតុលា

 

ច្រើនឆ្នាំមកហើយ ដែលចាត់ចែង រត់ការដោយអ្នកមាន មុខមានមាត់ម្នាក់ ដែលរស់នៅក្រៅប្រទេស ប៉ុន្តែគាត់ បាន ប្រគល់តួនាទីឲ្យ ឈ្មោះ សួគ៏ សាច់ញាតិជួយមើលការខុសត្រូវលើវង់ល្បែងស៊ីសង ដ៍ធំបើកលេងភ្នាល់ នៅកណ្តាលរាជធានីភ្នំពេញ។

 

ប្រភពបានអោយដឹងថា នៅកន្លែងភ្នាល់ចាក់ទឹកភ្លៀងនោះ គឺពុំមែនលេងតែទឹកភ្លៀង មួយមុខ នោះទេ មានទាំងបនល្បែង ស៊ីសងគ្រប់ប្រភេទហើយទំនងមានការជួញដូរគ្រឿងញៀន ថែមទៀតផង ពីព្រោះមានយាមកាមតឹងតែងណាស់ នៅច្រកទ្វារឡើងទៅកន្លែងភ្នាល់ចាក់់ទឹកភ្លៀងជាបនល្បែងថែមទៀតនោះគឺមានជើង កាងយាមកាមយ៉ាងត្រឹមត្រូវហើយធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងថែមទៀតផង។

ប្រសិនបើមនុស្ស ដែល មានមុខ ចម្លែកទៅនោះគឺត្រូវបានជើងកាងសួរនាំហើយបើ មានអ្នកដែលធ្លាប់ស្គាល់មុខធានាទើបអាចឡើងទៅកន្លែងទឹកភ្លៀងបនល្បែងលួច លាក់យ៉ាងមានសុវត្ថិភាពបំផុតបាន។ការប្រមូលផ្តុំគ្នាលេងចាក់ទឹកភ្លៀងភាគច្រើន ពេលព្រឹកគឺជួបជុំគ្នា នៅក្នុងស្តាតអូឡាំពិក ហើយពេលថ្ងៃ ច្រើនជួបជុំគ្នា នៅហាង កាហ្វេកាច់ជ្រុង ផ្លូវចូលទៅសណ្ឋាគារផ្ការាំទឹករាំ ក្នុងសង្កាត់ផ្សារអូរឬស្សីទី៣។ទីតាំងមួយកន្លែងទៀត ស្ថិតនៅភោជនីយដ្ឋានបាត់ដំបងថ្មី ផ្លូវសុកហុក ក្នុងសង្កាត់អូរ ឬស្សីទី៤។បនល្បែងភ្នាល់ទឹកភ្លៀង និងបនល្បែងស៊ីសង ជាច្រើនប្រភេទទៀត ដែល បើកលេងកណ្តាលនៅរាជធានីភ្នំពេញ ចាត់ចែងរត់ការដោយ ឈ្មោះ សួគ៏ បើកបនល្បែងស៊ីសងខាងលើនេះ ច្រើនជំនាន់អភិបាលរាជធានីភ្នំពេញ មកហើយ រាប់ទាំង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មីផង គឺមិនបានចាត់វិធានការណ៍បង្ក្រាបសោះឡើយ។

 

វាជាកាពិតណាស់ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺតម្រូវឱ្យបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទព្រោះល្បែងស៊ីសងជាប្រភពនៃការបង្កឱ្យមានករណីចោរកម្ម លួច ឆក់ប្លន់ប្រដាប់អាវុធថែមទៀតផង។ ដោយឡែកល្បែងស៊ីសងភ្នាល់ ទឹកភ្លៀង ចាញ់ឈ្នះ រាប់ម៉ឺនដុល្លាក្នុង មួយ ថ្ងៃៗនៅ ផ្លួវផ្ការាំទឹករាំ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា បើកលែងយូរឆ្នាំហើយ ចំណែកមេសមត្ថកិច្ចប៉ូលីស-ប៉េអឹម រួមទាំង(អតីតអភិបាលរាជនីភ្នំពេញ ប៉ា សុជាតិវង្ស) មិនមានវិធានការទប់ស្កាត់សោះឡើយ ទើប បណ្តាលសន្លឹកឆ្នោត នៅរាជនីភ្នំពេញ បានចាញ់ បក្សសង្គ្រោះជាតិ ដណ្តើម សន្លឹកឆ្នោតឈ្នះបានរហូតទៅ៥៤កៅអី ដោយឡែកគណះបក្ស ប្រជាជនកម្ពជា វិញតែ៥១កៅ អីតែប៉ុណ្ណោះ។

 

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានធ្វើការ ព្រមានជាញឹកញាប់រួចមកហើយ ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរណា ដែលបណ្តោយ ឲ្យមានល្បែងស៊ីសង កើតឡើងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួនហើយមិនធ្វើការបង្ក្រាបនោះនឹងត្រូវដក ចេញពីមុខតំណែង។

ទន្ទឹមនឹងអនុសាសន៍ដ៏ខ្ពង់ ខ្ពស់នេះ គេសង្កេតឃើញថា ល្បែងភ្នាល់ចាក់ទឹកភ្លៀង ដែលជាល្បែង ស៊ីសងខុសច្បាប់ បើកលេងនៅកណ្តាលរាជធានីភ្នំពេញ ជាច្រើនឆ្នាំ មកហើយនោះនៅតែអាចបើកលេងបានយ៉ាងសុខស្រួល គ្មានការបង្ក្រាបដែលបញ្ហា នេះ អាចជាផលប្រយោជន៍ឆ្នាំងបាយ សំរាប់អាជ្ញាធរ និងសមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ក្រុងផងដែរ បើមិនអញ្ចឹងទេគឺមិនអាច ដំណើរ ការលេង រហូតមកដល់សព្វថ្ងៃនេះដោយគ្មានការបង្ក្រាបនោះទេ។

 

ប្រជាពលរដ្ឋ បានសំណូមពរដល់លោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មី មេត្តាចាត់វិធានការ បង្ក្រាបល្បែងស៊ីសង និងភ្នាល់ទឹកភ្លៀង ឲ្យមានប្រសិទ្ធភាពផង ដើម្បីដណ្តើមសន្លឹកឆ្នោត ជូនគណះបក្ស ប្រជាជនកម្ពុជានាឆ្នាំ២០១៨ ៕

ស្តាតអូឡាំពិជ  ដែលអ្នកញាណល្បែងតែងណាត់គ្នាមើលភ្នាល់ចាក់ទឹកភ្លៀងផង