លោក ស្រ៊ុន ផងឡាយ មន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ មានអំណាចដឹកជញ្ជូនឈើ និងកាងឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ទៅវៀតណាម តាមច្រកចាន់មូល.. យ៉ាងអាណាធិបតេយ្យ

, , Comment closed

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​​មួយ​ចំ​នួន ក្នុង​​ជួរ​​ក​ម្លាំង​ប្រ​ដាប់​អាវុធ ក្នុង​​ខេត្ត​​ត្បូង​ឃ្មុំ មិន​បាន​​បំ​ពេញ​​តួ​នាទី​​របស់​ខ្លួន ក្នុង​ការ​​ព​ង្រឹង​​ស​ន្តិ​សុខ​​សង្គម និង​​កា​រពារ​​ប្រ​ជា​ពល​រដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​​ពួក​គេ មាន​​មុខ​របរ​​បន្ថែម​​ដូច​ជា ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​ក្នុងនោះ លោក ​ស្រ៊ុន  ផង​ឡាយ ដែល​ពីមុន បាន​ប្រឡូក​ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់សល់​លុយ​យ៉ាងច្រើន សន្ធឹកសន្ធាប់ អាច​រត់​ការឡើង​តំណែង ជា​មន្ត្រី កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ពង្រឹង​ជំនួញ​ឈើ​ខុសច្បាប់ កាន់តែខ្លាំង​ជាង​មុន​។​

 

មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឥទ្បូវនេះលោក  ស្រ៊ុន  ផងឡាយ មិនរកស៊ីដឹកជញ្ជូនឈើ ដោយខ្លួនឯងទេ បានប្រើប្រាស់ មនុស្សជំនិតៗរបស់ខ្លួន ឲ្យរកស៊ីជំនួសគាត់ហើយគាត់ជាអ្នកកាងពីក្រោយខ្នងចាំដោះស្រាយបញ្ហាសម្របសម្រួល ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញជាដើម ។ហើយជំនួញឈើភាគច្រើនធ្វើការដឹកជញ្ជួនឈើប្រណីតតាមរថយន្តតូចធំពីខេត្តនានា.តំបន់រលួស.តំបន់ ស្រែស្បូវ ស្រុកសំបូរខេត្តក្រចេះ ចេញទៅលក់ស្រុកយួន តាមច្រកបឹងជ្រោង.ច្រកចាន់មូល ច្រកដូនរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន  ។

 

ប្រភពបានឲ្យដឹងទៀតថា លោក  ស្រ៊ុន  ផងឡាយ ជា​មន្ត្រី​ប៉េអឹម​នឹង​ជា​ជំនួយការ​ ឬ​ហៅ​ថា ​មន្ត្រី​ជំនិត​លោក​វ៉ា​សារិទ្ធ​ ជា​មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ កំពុងតែធ្វើជាខ្នងបង្អែក ឲ្យមនុស្សជំនិតរបស់ខ្លួន ដឹកជញ្ជូនឈើប្រណីត យកទៅលក់នៅវៀតណាម ដោយគ្មាននរណា ហ៊ានទប់ស្កាត់នោះទេ ព្រោះមានការបែងចែក ផលប្រយោជន៍ ដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន។ ជាពិសេស នៅច្រកទន្លេចាម ច្រកចាន់មូល និងច្រកបឹងជ្រោង កំពុងតែមានសកម្មភាព នាំឈើប្រណីត ទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ឃុបឃិតជាមួយលោក ស្រ៊ុន  ផងឡាយ ដើម្បីប្រមូលផលប្រយោជន៍ យកទៅច្រកហោប៉ៅ យ៉ាង ត្រជាក់ចិត្តបំផុត។

 

គួរបញ្ជាក់ថា កន្លងមកថ្នាក់លើតែងតែក្រើនរំលឹក អោយមន្ត្រីទាំងអស់ជៀសអោយឆ្ងាយពិបទល្មើសព្រៃឈើព្រោះវាជារឿងខុសច្បាប់​តែផ្ទុយទៅវិញលោក ស្រ៊ុនផងឡាយ ជា​មន្ត្រី​ប៉េអឹម​នឹង​ជា​ជំនួយការ​ ឬ​ហៅ​ថា ​មន្ត្រី​ជំនិត​លោក ​វ៉ា ​សារិទ្ធ​​ មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ មិនដែលយកត្រចៀកស្តាប់សោះឡើយ៕