ក្រុមហ៊ុន ហួត ម៉េងរីតា មានសិទ្ធិទិញឈើផ្តាច់មុខ និងកែនពលរដ្ឋ ចុះកាប់ឈើ បែបអាណាធិបតេយ្យ ខុសគោលដៅ ជ្រកក្រោមលេស មានអាជ្ញាប័ណ្ណត្រឹមត្រូវ

, , Comment closed

ខេត្តឧត្ត​រមា​ន​ជ័យ​ ​៖ ​ប្រ​ជាព​លរ​ដ្ឋ​រាយ​ការ​ណ៏ថា​ ក្រុ​មហ៊ុ​នហួ​ត​ម៉េង​រីតា​ កំ​ពុ​ងធ្វើ​សក​ម្ម​ភាពចាត់ចែងបរិវារ អោយកែនប្រជាពលរដ្ឋ ចុះកាប់ឈើ បែបអាណាធិបតេយ្យ ​និង ប្រ​មូល​ទិញ​ឈើ​ប្រណី​តពី​ប្រ​ជាព​លរ​ដ្ឋ​ ជ្រកក្រោមស្លាក ​ក្រុម​ហ៊ុន​មា​នច្បា​ប់ ​និ​ងអា​ជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ ទើប​គេហ៊ា​នប្រ​មូល​ទិ​ញឈើ​ទាំង​នេះ​ ។​

 

តាម​សេច​ក្តី​រាយ​កា​រ​ណ៍ឲ្យ​ដឹ​ងទៀ​ត​ថា ​ក្រុ​មហ៊ុ​នកំ​ពុ​ងប្រ​មូ​លទិ​ញ​ឈើប្រ​ណីត​ធ្ន​ង់ ​ដែល​ប្រជា​ពល​រ​ដ្ឋបា​នចូ​ល​ទៅកា​ប់ពី​តំ​បន់​ព្រៃ​សហ​គម​ន៍ ​ព្រៃ​បរិ​ស្ថា​នតំប​ន់ព្រៃ​ស្អា​ក់ និ​ងព្រៃ​ដែន​ជ​ម្រក​សត្វ​ព្រៃ​គូលែ​ន-​ព្រ​ហ្មទេ​ព​ ដែ​លនៅ​ក្បែ​រទី​តាំ​ងឃ្លាំ​ងរ​ប​ស់ក្រុ​ម​ហ៊ុន​ និង​ បា​នធ្វើ​កា​រប្រ​មូល​ពី​ទិញ​ពីអ្ន​កភូ​មិ​ ដែ​លចូ​លទៅ​កា​ប់ឈើ​ចេ​ញ​ពីព្រៃ​ជា​ប់តំ​បន់​ព្រំដែ​ន​ក្នុ​ង​ទឹក​ដី​កម្ពុ​ជា ​ហើយ​ដឹ​កតា​ម​រថ​យ​ន្តកា​មរី​ប្រ​ភេទ​ច្នៃ ​ឬ​រ​ថ​យន្ត​ផ្សេ​ងៗ​ យ​ក​ទៅស្តុ​កទុ​ក​នៅក្នុ​ងទី​តាំ​ងឃ្លាំ​ងរ​ប​ស់ក្រុ​ម​ហ៊ុន​តែម្ត​ង​ ដែ​លនៅ​ជា​ប់នឹ​ង​ផ្លូវ​ជាតិ​លេ​ខ ​៦៨​B ​ក្បែ​រស្នា​ក់កា​រ​ផ្នែក​រ​ដ្ឋបា​លព្រៃ​ឈើ ​ចំ​ណុច​អ​ណ្តូ​ងបី​ ក្នុ​ងភូ​មិអូ​រតា​ម៉េ​ង ​ឃុំអ​ន្លង់​វែង​ ​ស្រុក​អន្ល​ង់​វែង​ ខេ​ត្តឧ​ត្ត​រមានជ័​យ ។​

 

លោក​ ឃុ​ន​ ប៊ុ​នហេ​ង ​នាយ​ផ្នែ​ករ​ដ្ឋ​បាល​ព្រៃឈើ​ប្រចាំ​ស្រុក​អន្លង់​វែង​ និ​ងស្រុ​ក​ត្រពាំ​ងប្រា​សា​ទ ​បា​នបំ​ភ្លឺ​តាម​ទូរ​ស័​ព្ទប្រា​ប់ប​ណ្តា​ញព័​ត​មាន​ក្នុង​ស្រុក​មួ​យថា​ ឈើ​ដែល​ស្តុ​កទុ​កនៅ​ក្នុ​ងឃ្លាំ​ងក្រុ​ម​ហ៊ុន ​ហួត ​ម៉េង​រី​តា ​មា​នអា​ជ្ញា​ប័ណ្ណ​ច្បាប់​ត្រឹ​មត្រូ​វ ​និ​ងមា​ន​លិខិ​ត​ស្នាម​ក្នុង​កា​រប្រ​មូល​ទិ​ញឈើ​ ។​

 

ប្រ​ជាព​ល​រដ្ឋ​ ​រ​ស់នៅ​ក្បែ​រ​ស្នាក់​កា​រក្រុ​ម​ហ៊ុន​ឲ្យដឹ​ងទៀ​ត​ថា ​អ្នកណាក៏ដឹងដែរថាខណៈនេះក្រុម ហ៊ុន ហួត ម៉េងរីតា  កំពុងកែនពលរដ្ឋកាប់ឈើថ្មីៗប្រភេទ គគីរ កកោះ ធ្ងង់ នៅជុំវិញបរិវេណក្រុមហ៊ុនជារៀ​ង​រា​ល់ថ្ងៃ ​មា​នរ​ថ​យន្តប្រភេទកា​មរី​ ​និង​រថ​យន្ត​ប្រ​ភេទ​ពីរ​បាំង​ បា​នដឹ​ក​ឈើចូ​លទៅ​ទម្លា​ក់​ក្នុង​ឃ្លាំង​ក្រុ​មហ៊ុ​ន ​ដែ​ល​ភាគ​ច្រើន​សុ​ទ្ធតែ​ជា​ប្រភេ​ទឈើ​ធ្ន​ង់ ស្តុ​កទុ​កប្រ​ហែ​លជា​៤​០​​ទៅ​៥​០ម៉ែ​ត្រ​គូប​ ។​ ចំ​ណែ​ក​ដីព្រៃ​ ក្នុ​ង​ដែន​ក្រុ​មហ៊ុ​ន​ គឺ​ពុំមា​​នព្រៃនៅសេ​ស​សល់​នោះទេ​ ​តែ​ក្រុម​ហ៊ុ​នបា​ន​ប្រមូ​ល​ទិញ​ឈើ​ពីប្រ​ជា​ពល​រដ្ឋ​ដែលកា​ប់ពី​តំ​បន់​អភិរ​ក្សផ្សេ​ង​ៗ ​ក្នុង​ស្រុក​អន្ល​ង់វែ​ង ​រួច​ដឹក​ទៅស្តុ​កទុ​ក​នៅទី​តាំ​ងឃ្លាំ​ង ​ដោយ​សំអា​ងលើ​អាជ្ញា​ប័​ណ្ណដី​សម្ប​ទាន​សេដ្ឋ​កិច្ច​រប​ស់ខ្លួ​ន​ ។ដោយមានការ សម្របសម្រួល និងឃុបឃិត ពីមន្ត្រីជំនាញពាក់ព័ន្ធ នៅតំបន់នោះ ពិសេសគឺជំនាញ រដ្ឋបាលព្រៃឈើ តែម្តង មិនដែល លឺមាត់-ក ក្នុងការបង្ក្រាបសូម្បីតែបន្តិច៕