ឧកញ៉ា សិង្ហ សំអុល និង ឧញ៉ា វ៉ន ប៊ុនថៃ សម្រុកនាំឈើចេញទៅយួន យ៉ាងគគ្រឹកគគ្រេង បំពាន​បទបញ្ជា​របស់​សម្តេចតេជោ ហ៊ុន សែន

, , Comment closed

ខេត្តមណ្ឌល​គី​រី​ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីយប់មិញថ្ងៃទី ១១ខែសីហាឆ្នាំ២០១៧ ឧកញ៉ា២រូប គឺ សិង្ហ សំអុល និង វ៉ន ប៊ុនថៃ ដែលគេស្គាល់ថា ជាឈ្មួញជួញឈើប្រណិតខុសច្បាប់ ដែលល្បីល្បាញយូរលង់មកហើយ បានសម្រុកដឹកឈើទៅកាន់ប្រទេសវៀតណាម យ៉ាងហោចណាស់ជិត២០ឡាន យីឌុបខ្នាតយក្ស។ ខណះប្រទេសជាតិកំពុងខ្វាយខ្វល់ក្តៅក្រហាយ និងសកម្មភាពដែលទាហ៊ានឡាវឈ្លានពានទឹកដី។ ហើយជម្លោះព្រំដែនរវាងកម្ពុជា-ឡាវ, ត្រូវបានប្រមុខដឹកនាំកំពូលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផលដ៏ធំធេងសម្រាប់ជាតិ ក្រោយកងទ័ពឡាវដកចេញពីទឹកដីខ្មែរ។

 

ជោគជ័យដ៏ធំធេងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលមានភាពវៃឆ្លាត ប៉ិនប្រសព្វទាំងផ្នែកនយោបាយ ការទូត និងយោធា ក្នុងការរកដំណោះស្រាយបញ្ហាដ៏ ពិបាកធំៗជូនប្រទេសជាតិ ជាក់ស្តែង គឺនៅពេលនេះកងទ័ពឡាវចេញពីទឹកដីកម្ពុជាដោយសារភាពវៃឆ្លាតនិងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ដែលមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា។បែរជាឧកញ៉ា២រូបខាងលើ ឆ្លៀតឳកាសនាំគ្នា ដឹកជញ្ជូនឈើ ចេញទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង។​

 

តាម​សេចក្ដីរាយការណ៍ ​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖  ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ សាន់ របស់​ឧ​ញ៉ា សិង្ហ សំអុល ដែលមាន​ទីតាំងនៅ​ដែន​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី ។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​តាម​ខេត្តក្រចេះ ។ គួរ​បញ្ជាក់ថា ឧ​ញ៉ា សិង្ហ សំអុល គឺជា​មុខសញ្ញា នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ត្រូវបាន​ចង្អុលបង្ហាញ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​កន្លងមក ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី រហូតមកដល់​ពេលនេះ ឧកញ៉ា​ដែលមាន​ឈ្មោះ​មិនសូវ​ល្អ​រូបនេះ នៅតែមាន​លទ្ធភាព​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ ដឹកចេញទៅ​ក្រៅប្រទេស​យ៉ាង​គឃ្លើន​ដដែល​៕