លោកមេគយ នាង វណ្ណា និងលោក អេលិត ឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ទៅវៀតណាម និងនាំទំនិញបង់ពន្ឋមិនគ្រប់ តាមអំពើចិត្តប្រឆាំង នឹងកែទម្រង់ស៊ីជម្រៅ

, , Comment closed

ខេត្តក្រចេះ ​៖ មាន​សេចក្តីរាយការណ៍ ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ នៅ​ឃុំ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ​ឲ្យ​ដឹងថា ទីបំផុត ​ជំនាញ​គយ​ទាំង​លោក​មេ​គយ​ខេត្ត នាង វណ្ណា និង​លោក អេ​លិ​ត មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ​បានរួម​គ្នា​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​គ្រាក់ៗ រត់ពន្ធ​ឈើ​ខុសច្បាប់​ដឹកជញ្ជូន​តាម​រថយន្ត​យីឌុប​ទាំងថ្ងៃ-យប់ឆ្លងទៅ​ប្រទេស​វៀតណាម​យ៉ាងគគ្រឹកគគ្រេង ។ហើយ​គេ​មិនដែល​ឃើញ​ជំនាញ​គយ ​បង្ក្រាប​អំពើ​រត់ពន្ធ​ឈើ​ម្តងណា​ឡើយ តែ​បែរជា​ឮ​មន្ត្រី​តូចតាច​នៅ​ច្រក​នោះ​បង្ហើប​ប្រាប់ថា លោក នាង វណ្ណា និង​អេ​លិ​ត កំពុង​ជួយ​សម្របសម្រួល​គ្រប់បែបយ៉ាង​ ដល់​សកម្មភាព ​រត់ពន្ធ​ឈើ ​ឆ្លងដែន​នេះ​ធ្វើឡើង​ដោយ​មិន​ខ្លាចញញើត​នឹង​បំរាម​របស់​រាជរដ្ឋាភិបាល​ឡើយ​។​

ប្រភព​បានកត់សម្គាល់​ឃើញថា ចាប់តាំងពី​ដើមឆ្នាំ​២០១៧​មក​ មេ​ឈ្មួញ​ដឹកឈើ​ធំ​ដូចជា ឧកញ៉ា អ៊ឹង តាន់​វិ​រៈ ហៅ​ល័​ក្ស លោក​ឧកញ៉ា ផ្កាយ​២​យោធា ម៉ិ​ក សុ​ផា​ណា​រ៉េត ហៅ ជ័យ និង​ឈ្មួញ​ដុស​ស្លែ​មួយចំនួនទៀត​ ប្រចាំខេត្ត​ក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ។​ល​។ សម្រុក​ដឹកជញ្ជូន​ឈើ​ដោយ​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ច្រក​ត្រពាំង​ស្រែ​-​វា​លឺ ចេញទៅ​ប្រទេស​វៀតណាម ដោយ​ជំនាញ​គយ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មាត់ច្រក​ទ្វារ​រង់ចាំ​បើក​ប៉ា​រ៉ា​ស់រាប់​ក្បាល​ឡាន​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​បំផុត ដែល​គេ​សង្ស័យថា អ្វីៗ​ចេះតែ​សុខ​ស្រួល​នេះ​អាច​មេៗ​នៅ​អគ្គនាយកដ្ឋាន​គយ ក៏មាន​កញ្ចប់​ចំណែក​យ៉ាង​ផ្អែមមាត់​ដែរ​ហើយ​ទើប បទល្មើស​រត់ពន្ធ​ឈើ​ត្រូវបាន​ក្រុម​ឈ្មួញ​បង្ហូរ​ចេញទៅ​វៀតណាម​ដោយ​សេរី​។​

ប្រភពបានប្រាប់ថា ក្រៅតែពី​ចំណូល​ហោប៉ៅ​ មិនធម្មតា​ខាងលើនេះ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ជា​ប្រភព​កើប​លុយ​មិនចេះ​រីងស្ងួត​របស់ លោក នាង វណ្ណា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តក្រចេះ ដែលមានប្រពន្ឋជាគណះនេយ្យនិង​ដែល​ទើបតែ​ផ្ទេរតំណែង​ប្រធានការិយាល័យ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​ឲ្យ​ទៅ លោក​អេ​លិ​ត ហើយ​នរណា​ក៏​ដិ​ង​ថា លោក នាង វណ្ណា មេ​គយ​ដុះ​ស្នឹម​ប្រចាំ​ខេត្តក្រចេះ​តាំងពី​ជំនាន់ លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​មកម្ល៉េះ​។ ដូច្នេះ ឈ្មួញ​ទាំងឡាយ​ដែក​មានមុខ​នាំ​ទំនិញ​តាម​ច្រកទ្វារ​ត្រពាំង​ស្រែ​គឺ​ស្ថិតក្នុង​បាតដៃ​លោក​មេ​គយ នាង វណ្ណា ទាំងអស់​។ សព្វថ្ងៃនេះ​ឈ្មួញ​មួយចំនួន ​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម គេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ចូល​តាម​ច្រក​ត្រពាំង​ស្រែ កាន់តែ​ច្រើនឡើងៗ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ។​

ប្រភព​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​រកស៊ី​រត់ពន្ធ​ឈើ​ទៅ​វៀតណាម និង​ក្រុម​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ពី​វៀត​សុទ្ធតែ​ម៉ូយ​ចាស់ៗ​របស់លោក នាង វណ្ណា ដែល​យល់ចិត្ត​ថ្លើម​គ្នា​ច្បាស់​ណាស់ ដូច្នេះ​លោក អេ​លិ​ត ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​ជា​សិស្ស​ប្អូន​កំពុង​ដើរ​តាម​គន្លង​ដាន​របស់លោក នាង វណ្ណា យ៉ាង​រលូន ដែលជា​ឱកាស​កើប​លុយ​ស្រង់ដើម​ជ្រែ​យក​ប៉ុស្តិ៍​ខ្ល​ញ់​នេះ​។ គេ​កត់សម្គាល់​ឃើញថា​ច្រក​ត្រពាំង​ស្រែ នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ការដឹកជញ្ជូន​ទំនិញ​ត្រូវ​ចំណាយ​ខ្ពស់ ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ​មិន​រុញ​រា​ទេ​ដោយសារ​ស្រួល​ក្រូមេ​ឯកសារ ទំនិញ​ត្រូវ​បង់ពន្ធ ​ក្នុង​កម្រិត​ខ្ពស់​គេ​បន្លំ​ប្រភេទ​ទំនិញ​បង់ពន្ធ​ ក្នុង​កម្រិត​ទាប ហើយ​ភាគច្រើន​ទំនិញ​បង់ពន្ធ​១០% ទៅ​២០%​ប៉ុណ្ណោះ​។

ប្រការនេះ លោក គុណ ញឹម អគ្គនាយក​គយ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ លោក នាង វណ្ណា និងប្រពន្ឋជាគណះនេយ្យ រួមទាំង​លោក អេ​លិ​ត​ មេ​គយ​ច្រក​ត្រពាំង​ស្រែ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះទេ​៕