លោក ហែម សុ​មុនី ហៅ​ម៉ៅ នៅតែ​បន្ត​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ក្នុង​ខេត្តស្ទឹងត្រែង គ្មានអ្នកណាហ៊ានក្អក

, , Comment closed

ខេត្តស្ទឹងត្រែង ៖ ​ប្រភពពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​មួយចំនួន ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ក្រសួងមហាផ្ទៃ ឈរជើង​ក្នុង​ខេត្តស្ទឹង ត្រែង នៅតែ​បន្ត​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហែម សុ​មុនី ហៅ​ម៉ៅ មានអំណាច​យ៉ាង​ធំ ធេង​ក្នុង​រឿង​រត់ការ​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​ពឹងពាក់​ឲ្យ​លោក ហែម សុ​មុនី ហៅ​ម៉ៅជួយ​ រត់ការ​បើកផ្លូវ​ដើម្បី​គេចផុត​ពី​ការបង្ក្រាប​។បញ្ហា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​នោះទេ​ព្រោះ​ទង្វើ​របស់លោកហែម សុ​មុនី ហៅ​ម៉ៅ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាល ជាតិ​ទាំងមូល​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​ដឹកឈើ​តាម​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ធុន​ដ្រា សាំ​យ៉ុង និង​រថយន្ត​ធំៗ​ពី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ចូលមក​ខេត្តក្រចេះ ភាគច្រើន​ត្រូវ​ពឹង ពាក់​ឲ្យ​លោក ហែម សុ​មុនី ហៅ​ម៉ៅ ជា​អ្នករត់​ការបើកផ្លូវ​។

សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថារយៈពេល​ជាង​១​ខែ​កន្លង ទៅនេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ នៅតែ​បន្តសកម្មភាព​កាង​ក្រុម​ឈ្មួញ​ដឹក ឈើ​យ៉ាង​រលូន ហើយ​ការដែល​លោក ហែម សុ​មុនី ហៅ​ម៉ៅ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​៕