សង្ស័យលុយញ៉ុកមាត់!លោក ឈុន ប៉េងឡុង នគរបាលសេដ្ឋកិច្ចក្រសួងនិងលោក ហ៊ុន សុងពោរ មន្ត្រីPMផ្ទៃប្រទេសប្រចាំស្រុកស្នួលបើកដៃឈ្មួញឈ្មោះ ហ៊ត់ ប៊ុនគឹម ដឹកជញ្ជូនឈើខុសច្បាប់ទៅស្រុកយួន

, , Comment closed

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ប្រាប់ថា ឈ្មួញជាមន្ត្រីយោធា ឈ្មោះ ហ៊ត់  ប៊ុនគឹម អតីតមេបញ្ជាការ​យោធា​គ​៣​នៃ​វរ​ការពារ​ព្រំដែន​លេខ​២០៤ និងម្តាយក្មេក រហស្សនាមយាយ៤៣ឬយាយនោមឆេះ ដែលមានប្រវត្តិជួញឈើខុសច្បាប់ យូរយារណាស់មកហើយ សូម្បីតែអាជ្ញាធរខេត្ត-ស្រុកនិងជំនាញរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់ នៅខេត្តក្រចេះ ជាពិសេសនៅស្រុកស្នួល សុទ្ធតែស្គាល់ឈ្មោះ ហ៊ត់  ប៊ុនគឹម ដូចបាតដៃ។ហើយបច្ចុប្បន្នបានដឹងយ៉ាងច្បាស់ អំពីជំនួញឈើខុសច្បាប់ របស់លោក ឈ្មោះ ហ៊ត់  ប៊ុនគឹម ​ប្រមូលទិញ​ឈើ​ស្តុកទុក និង​ដឹកជញ្ជូន​ឈើ ​នៅចំណុច​ប៉ោ​ដើម​ចេក កា​៣ស្រុក​ស្នួល ខេត្តក្រចេះ ឈើប្រណិតរាប់ពាន់កំណាត់ លើកឈើដាក់រថយន្តយីឌុបខ្នាតយក្ស រួចដឹកបន្តយកទៅលក់នៅ​ស្រុក​យួន​ តាមច្រករបៀង យ៉ាងអាណាធិប តេយ្យបំផុត ដោយគ្មានអាជ្ញាធរឬសមត្ថកិច្ចណាបង្ក្រាប សោះឡើយ។

ហើយគេមិនច្បាស់ទេថា តើក្នុងមួយខែៗ មេឈ្មួញជាមន្ត្រីយោធាបច្ចុប្បន្នឈ្មោះ ហ៊ត់  ប៊ុនគឹម បានផ្តល់ផលប្រយោជន៍ យកទៅជូន លោកខេត្ត និងមេសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប៉ុន្មានម៉ឺនដុល្លារនោះទេ បានជាឈ្មោះ ឈ្មោះ ហ៊ត់  ប៊ុនគឹម អាចយកស្បែកថ្នាក់ខេត្តទៅពង្រឹងពង្រីក មុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអាណាធិបតេយ្យខ្លាំងឡើងៗ សូម្បីបទបញ្ជាពីរាជរដ្ឋាភិបាល ក្នុងការបិទទប់ស្កាត់ ការនាំដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅបរទេសក៍ឈ្មោះ ហ៊ត់  ប៊ុនគឹម មិនដែលអនុវត្តសោះឡើយ។ ជាពិសេសលោក ឈុន ប៉េងឡុង នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃប្រចាំស្រុកស្នួល និងលោក ហ៊ុន សុងពោរ មន្ត្រីប៉េអឹម ក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសលើផ្ទៃប្រទេស ឈរជើងនៅខេត្តក្រចេះ មកសម្ងំយកសុខ កន្ទេលធំបន្លំដេកយ៉ាងស្រួល មិនដែលលឺមាត់លឺ-ក ក្នុងការទប់ស្កាត់បង្រាបសោះឡើយ។

តាមសេចក្តីរាយការណ៍បន្តថា មន្ត្រីយោធាឈ្មោះ ហ៊ត់  ប៊ុនគឹម ជាឈ្មួញដ៏ធំរកស៊ីឈើខុសច្បាប់ ពោលគឺទិញឈើ ដែលគេកាប់បំផ្លាញពីខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដោយយកមកស្តុកទុកបណ្ដោះអាសន្ន ចំណុចប៉ោដើមចេក កា៣ស្រុកស្នួល ខេត្តក្រចេះ ហើយ ដឹកបន្តតាមរថយន្ត យីឌុប មិនតិច១០គ្រឿង ក្នុង១យប់ យកទៅលក់នៅប្រទេសវៀតណាម យ៉ាងគគ្រឹកគ្រេង ។សកម្មភាពរបស់មេឈ្មួញ ឈ្មោះ ហ៊ត់  ប៊ុនគឹម អតីតមេបញ្ជាការយោធាគ៣នៃវរការពារព្រំដែន លេខ២០៤និងម្តាយក្មេករហស្សនាមយាយ៤៣ គឺជាការបំពានទៅលើបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងកំរោលដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ៕