លោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំទិសស្ទឹងត្រែង មានអំណាច កាងរថយន្តដឹកឈើ ជនជាតិយួន ចេញពីខេត្តស្ទឹងត្រែង ទៅរតនគីរី គ្មានអ្នកណាហ៊ានក្អក

, , Comment closed

ខេត្ត​ស្ទឹងត្រែង ៖ ​បើ​តាម​សេចក្ដីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​រស់នៅ​ តាម​បណ្ដោយ ផ្លូវជាតិ​ពី​ខេត្ត​ស្ទឹងត្រែង​ទៅ​ខេត្ត​រតនគីរី​ មាន​រថយន្ត​ដឹកឈើ​ យ៉ាង​កក្រើក​ផ្លូវ ជា​រៀងរាល់​យប់ ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​អើពើរ​ បង្ក្រាបឡើយ​សោះ ឡើយ។ដោយសារ មានមន្ត្រីប៉ូលីសសេដ្ឋកិច្ចក្រសួង ប្រចាំទិសស្ទឹងត្រែង ឈ្មោះ ហែម សុមុនី ហៅម៉ៅ មានអំណាច កាងក្បូន ដឹកជញ្ជូនខុសឈើ ច្បាប់ទាំងនេះ។​

បើ​តាម​ប្រភព​ដ៏​ច្បាស់ការ​ បានអោយ​ដឹង​ថា​ ឈ្មួញ​ដែល​ចរាចណ៍​ ឈើ​រាល់​យប់​មាន​ឈ្មោះ​​ម៉ុច​ឈ្មោះម៉ៅ ឈ្មោះ​​កាំ​ង ឈ្មោះ​​ហេង​​ឈ្មោះឌុង និងឈ្មោះទូ (ជនជាតិ យួន) ​គឺជា​ឈ្មួញ​ឈើ​យ៉ាង​សកម្ម ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ ដែលដឹកជញ្ជូនឈើ ចេញ ពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង លក់អោយឈ្មួញចាំទិញ នៅស្រែពក ទឹកដី​ខេត្ត​រតនគីរី​ ដឹកបន្ត ទៅលក់នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាង គគ្រឹកគ្រេង។

​ប្រភពប្រាប់បន្តថាគេមិនដឹងច្បាស់ថាមន្ត្រីប៉ូលីសសេដ្ឋកិច្ចក្រសួងដែលកាងរថយន្ត ដឹកឈើអោយជនជាតិយួនរូបនោះ បង់លុយអោយអោយថ្នាក់លើ ប៉ុន្មានម៉ឺនដុល្លារ នោះទេ ទើបមានអំណាចយកស្បែកប៉ូលីសមកកាងបទល្មើសដឹកជញ្ជូន ឈើយ៉ាង កក្រើក ភូមិភាក ឥសាន្ត ដោយផ្គើនបទបញ្ជាថ្នាក់លើយ៉ាងព្រហើនបំផុត៕