លោកអើយ! គេកំពុងឃុបឃិតគ្នា ប្រោសខ្មោចបទល្មើសព្រៃឈើ ក្រោមលេសស្ដារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ អោយរស់ឡើងវិញ!

, , Comment closed

​រាជធានី​ភ្នំពេញ ៖ យោងតាម​បណ្ដាញសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​បាន​ផ្សាយ​ថា ប្រហែល​១​ខែ​ចុងក្រោយ​មកនេះ មាន​ក្រុមមន្ត្រី​ដែល​ចាំ​ទាញយក​ផលប្រយោជន៍ និង​ឈ្មួញ​រកស៊ី​ឈើ​ធំៗ បាន​កំពុងតែ​ឃុបឃិត​គ្នា​ធ្វើយ៉ាងណា​(​ក្រូ​ម៉េ​)​របាយការណ៍​ដើម្បី​ឲ្យ រាជរដ្ឋាភិបាល​ផ្ដល់​ច្បាប់​អនុ​ញា​ត្ត (PC) ឲ្យ​មាន​ការនាំ​ឈើ​ចេញពី​តំបន់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ រស់​ឡើងវិញ អ្វីដែល​គេ​អះអាងថា ឈើ​នៅសល់​ក្នុង​ស្តុក មុន​រាជរដ្ឋាភិបាល បិទ​ច្បាប់​អនុ​ញា​ត្ត ដឹកជញ្ជូន​ចេញ​បណ្ដោះអាសន្ន តាំងពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​រហូតមក​។​

​យោងតាម​ប្រភព​បាន​បន្ថែមថា​ កាល​ពាក់កណ្ដាល​ខែសីហា​ ក​ន្ល​ង​ទៅនេះ ឈ្មួញ និង​មន្ត្រី ដែល​ទទួលបាន​ប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​នេះ បាន​ឃុបឃិ ត​គ្នា​ធ្វើ​របាយការណ៍​មួយ​រាយការណ៍​ទៅ​ក្រសួងកសិកម្ម ធ្វើ​របាយការណ៍​ស្នើ​ទៅ​រាជរដ្ឋាភិបាល ផ្ដល់​ច្បាប់​អនុ​ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ ដែល​ទទួលបាន​សិទ្ធិ​ ស្ដារ​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ ​ដែល​ស្ថិតនៅក្នុង​ស្តុក​ទាំង​ឈើ​បង់​សូ​យ​សារ​ហើយ និង​មិនទាន់​បង់​ចេញ​ដូចដើម​វិញ​។​

​ក្នុងនោះ​យោងតាម​របាយការណ៍ រ​បស់​រដ្ឋបាល​ព្រៃឈើ រាយការណ៍​ជូន​គណៈ កម្មការ ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ការ ចំណាយ​ក្នុង​សម្អាត​អាង​ស្តុក​ទឹក​គម្រោង វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ខេត្តស្ទឹងត្រែង ដែល​ចេញ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក អ៊ុង សំអាត បាន​អះអាងថា​ឈើ​ដែល បង់​សូ​យ​សារ និង​បុ​ព្ធ​លាភ រួច​នៅសល់​ក្នុង​ស្តុក មាន​ឈើ​ជ្រុង​ប្រណីត​១៥១,១២៣​ម៉ែត្រ​គួប .​ឈើ​អារ​សរុប​៣,៩៧៣,០៤១​ម៉ែត្រគូប និង​ឈើ​មិនទាន់​បង់​សូ​យ​សារ និង​បុ​ព្ធ​លាភ បន្ទាប់ពី​រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០១៨ មាន​ឈើ​ហ៊ុ​ប​មូល​ចំនួន​២០,៥៩១,១៤២​ម៉ែត្រគូប និង​ឈើ​ជ្រុង​ចំនួន​៤,២០៩,១១៨​ម៉ែត្រ​គួប​។ ដូច្នេះ​តាម​ការប៉ាន់ស្មាន ឈើ​របស់​ក្រុមហ៊ុន​ស្ដារ​បាត​អាង ដែល​ស្ថិតនៅក្នុង​ស្តុក មិនទាន់​ដឹក​ចេញ​មាន​ចំនួន​ជិត​៣​ម៉ឺន​ម៉ែត្រ​គួប​ឯណោះ​។​

​គេ​មិនដឹងថា​តួលេខ​នេះ ជា​តួលេខ​ពិត​ឬ​តួលេខ​បំប៉ោង​នោះទេ តែ​សម្រាប់​អ្នក​ដឹក​រឿង​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ឈើ​នៅសល់​ក្នុង​ស្តុក ដូច​មិន​ច្រើន​ម្លឹ​ង​ទេ ខ្លាច​តែ​គេ​បំប៉ោង​តួលេខ​ដើម្បី ពេល​បាន​ច្បាប់​ដឹក​ចេញ គេ​ឃុបឃិត​គ្នា​កាប់​ឈើ ពី​ខាងក្រៅ​បាត​អាង​ដឹក​ចូល ដើម្បី​បន្លំ​ដឹក​ចេញ​នោះទេ ព្រោះ​បច្ចុប្បន្ននេះ ឮថា​ខ​ណះ​មាន​អ្នក​កំពុង​រត់ការ​ដុតដៃដុតជើង ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល ផ្ដល់​ច្បាប់​អនុ​ញា​ត្ត បាន​ដឹកឈើ​ចេញពី​បាត​អាង ឡើងវិញ ក៍មាន​ក្រុម​មេការ ក្រុមហ៊ុន​និង​សមត្ថកិច្ច ដែលមាន​ផលប្រយោជន៍ មួយចំនួន ក៍​កំពុង​រត់ការ​ទៅ​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​ដែល​ដី និង​សមត្ថកិច្ច​ដែនដី និង​មាត់​ច្រកទ្វារព្រំដែន ដែល​រថយន្ត​ដឹកឈើ​ត្រូវ បើក​ឆ្លងកាត់​បណ្ដើរ​ហើយ​ដែរ ព្រោះ​ពួកគេ​សង្ឃឹមថា របាយការណ៍​(​ក្រូ​ម៉េ​) សុំ​នាំ​ឈើ​ចេញពី​បាត​អាង​នេះ នឹង​ដំណើរ​រលូន​ជាក់​ជាមិនខាន​ឡើយ​។​

​មន្ត្រី​តូចតាច​បាននាំគ្នា​ខ្សឹប​ថា បើ​មិន​ចង់​ឲ្យ​ព្រៃឈើ នៅ​ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ រលាយ​ហិនហោច​ទេ រាជរដ្ឋាភិបាល គួរតែ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ហើយ​យក​ល្អ​គួ​តែ​បិទ​ឲ្យ​ជិត​តែម្ដង ក៏​ជា​ការល្អ​ដែរ ព្រោះ​ខ្មោច​ងាប់​បាត់ទៅហើយ មិនគួរ​នាំគ្នា​គាស់​ខ្មោច​យកមក​ហិត និង​បង្ក​ក្លិនស្អុយ​ដល់​គេឯង​ទៀត​នោះទេ​។ អង្គភាព​សារព័ត៌មាន​សែន​សុខ​នៅ​មិនទាន់​ទទួលបាន​ការបកស្រាយ​បំភ្លឺ​ពី​ក្រុមហ៊ុន​ស្ដារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នៅឡើយ​ទេ​នា​រសៀល​ថ្ងៃ​២០​កញ្ញា​នេះ​។​

​សរុប​ជារួម​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ ស្ដារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដែល​រដ្ឋាភិបាល បានសម្រេច​ផ្អាក​នោះ អាច​នឹង​រស់​ឡើងវិញ នៅក្នុង​អាណត្តិ​ទី​៦​នេះ ទំនង​មានការ​ឃិត​ឃិត​គ្នា ជា​ប្រព័ន្ធ ដើម្បី​ដឹកជញ្ជូន​ឈើ និង​ប្រមូល​ឈើ នៅសល់​ក្នុង​ក្រុមហ៊ុន​៕