ឧកញ៉ា ឌី ឌុក និងក្រុមហ៊ុន សំអឿន សុវណ្ណ បំផុសពលរដ្ឋកាប់ឈើ និងទិញឈើខុសច្បាប់ អាណាធិបតេយ្យ នៅខេត្តព្រះវិហារ

, , Comment closed

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា គេបានឃើញឧកញ៉ា ឌី ឌុក ដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើដុះស្លែ តម្លើងម៉ាស៊ីអារឈើ

ខ្នាតយក្សក្នុងភូមិសាស្ត្រស្រុកឆែប និងបានចាត់ចែងបរិវារអោយកែន ប្រជាពលរដ្ឋចុះកាប់ឈើខុសច្បាប់ និងបានឈរជើងចាំទិញឈើគ្រប់ប្រភេទ នៅតំបន់ព្រៃអភិរក្ស អាណាធិបតេយ្យបំផុត ដែលសកម្មភាព នោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន និងព្រៃឈើអភិរក្សរបស់រដ្ឋ ។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តថា មួយថ្ងៃៗគេឃើញ រណារយន្តត្រង់សឺន័រ រាប់រយគ្រឿង ត្រូវបានគេប្រើប្រាស់ ក្នុងសកម្មភាព កាប់បំផ្លាញព្រៃឈើ តាមតំបន់ព្រៃអភិរក្សខុសច្បាប់ ក្នុងខេត្តព្រះវិហារហើយឈើទាំងនោះ ត្រូវបានគេដឹកចេញយកមកលក់ឲ្យក្រុម លោកឧកញ៉ា ឌី ឌុក ដែលមានមេការឈ្មោះ អឿន ឈរចាំទិញផ្តាច់មុខ នៅតំបន់ស្រុកឆែប ដែលទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃ ថោក មិនអោយប្រជាពលរដ្ឋលក់អោយអ្នកណាទេពុំនោះទេ គឺមន្ត្រីរដ្ឋបាលព្រៃឈើ នៅតំបន់នោះ ចាប់បង្រ្កាបជាក់ជាមិន ខាន។

មន្ត្រីក្រសួងកសិកម្ម បានប្រាប់ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ឌី ឌុក ទទួលបានច្បាប់អនុញាត្តិ អភិវឌ្ឍន៍តំបន់ព្រៃសម្បទានសង្គមកិច្ច ប្រមាណ ៣០០០ ហិកតា ក្នុងតំបន់ស្រុកឆែប និងស្រុកជាយសែន ក្រោមលក្ខខ័ណ្ឌគោរពគោល ការណ៍ និងច្បាប់របស់រាជរដ្ឋាភិបាល ។ ប៉ុន្តែក្រោយទទួលបាន ច្បាប់អនុញ្ញាត្តិ ពីរាជរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ លោកឧកញ៉ារូបនោះ មិនបានគោរពតាមគោលការណ៍និងច្បាប់របស់រដ្ឋនោះទេ តែក្រុមហ៊ុនរបស់គាត់បានព្យាយាមប្រើល្បិច តាមរូបភាពកាប់សំអាតព្រៃឈើ ក្នុងតំបន់ព្រៃសម្បទានសង្គមកិច្ច និងបំផុសឲ្យប្រជាពលរដ្ឋ ចូលកាប់ព្រៃ នៅតំបន់ផ្សេងៗទៀតហើយយកមកលក់ឲ្យក្រុមហ៊ុនរបស់គាត់ខណះដែលម៉ាស៊ីន អារឈើខ្នាតយក្សរបស់ក្រុមហ៊ុនលោកឧកញ៉ានៅមិនឆ្ងាយពីតំបន់ព្រៃអភិរក្សនោះឡើយ ។ ម្យ៉ាងទៀត ដើម្បីបំរើមហិច្ឆិតារបស់ខ្លួននោះ លោកឧកញ៉ា បានប្រកាសជាសាធារណៈនៅសាលាខេត្តព្រះវិហារ កាលពីថ្មីៗនេះ ដោយប្រាប់ឲ្យប្រជាពលរដ្ឋ ចូលកាប់ឈើ ហើយយកមកលក់ឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា យ៉ាងអាណាធិបតេយ្យ ថែមទៀត ។

គេចង់ឃើញលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាពិនិត្យមើលភាពអនាធិប តេយ្យ នៃការកាប់បំផ្លាញឈើប្រណីតខុសច្បាប់ នៅខេត្តព្រះវិហារដែលលោកឧកញ៉ា ឌី ឌុក ក្រុមហ៊ុន សំ អឿន សុវណ្ណ បំផុសប្រមូលពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញ ព្រៃឈើយ៉ាងអនាធិបតេយ្យឡើងវិញនេះផង។ កុំសំអាងថា លោកឧកញ៉ា ឌី ឌុក ក្រុមហ៊ុន សំ អឿន សុវណ្ណ បានច្បាប់អនុញាត្តិអភិវឌ្ឍន៍ តំបន់ព្រៃសម្បទានសង្គមកិច្ច ប្រមាណ ៣០០០ហិកតា ក្នុងតំបន់ស្រុកឆែប និងស្រុកជាយសែន ខេត្តព្រះវិហារ អាចធ្វើអ្វីៗតាមអំពើចិត្តនោះឡើយ៕