លោក អូត ស៊ីវុត្ថា ស្នងការរងទទួល ផែនចរាចរណ៍ ពង្រាយមន្ត្រីចររាចរណ៍ នៅតាមគោលដៅ ត្រួត ចរាចរណ៍ផ្លូវគោក និងកុងត្រូលត្រួតពិនិត្យបទល្មើស ព្រៃឈើ សត្វព្រៃ យកលុយពីឡានដឹកទំនិញ តាមរបៀបពុករលួយ

, , Comment closed

ខេត្តស្ទឹងត្រែង ៖ បែកធ្លាយ​នៅពេល​ ឯកឧត្តម ម៉ុម សារឿន ដាក់ចេញ​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ចម្រុះ​អនុវត្តន៍​ច្បាប់​ទប់ស្កាត់​បទល្មើស​តាម​គោលដៅ​ចំនួន​៤​ចំណុច ​ក្នុង​ខេត្តស្ទឹងត្រែង កំពុង​ក្លាយ ទៅជា​រឿង​ឥតន័យ​។ ដោយហេតុថា​បច្ចុប្បន្ន​មាន​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើននាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ​ ហើយ​មិន ឃើញ​សមត្ថកិច្ច​ចម្រុះចាត់វិធានការ​បង្ក្រាប​បទល្មើស​ឡើយ​។ខណះ ដែលសមត្ថកិច្ចចម្រុះ ឈរជើង​ នៅតាម គោលដៅជាពិសេសមន្ត្រីប៉ូលីសចររាចរណ៍ក្រោមបង្គាប់លោក អូត ស៊ីវុត្ថា ស្នង ការរង ទទួលផែនចរាចរណ៍ ខេត្តស្ទឹងត្រែង ធ្វើព្យុះធ្វើភ្លៀង បានចេញកាក់រថយន្តតាក់ស៊ីដឹកជញ្ជូនអ្នកដំណើរ ដែលដឹកគ្រឿងសង្ហារឹម បន្តិចបន្តួច យក លុយ​តាមតែអំពើចិត្ត។ប្រការនេះ ​គឺជា​រឿង​ដែល​ឯកឧត្តម ម៉ុម សារឿន  អភិ បាលខេត្ត​ស្ទឹងត្រែង ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ដើម្បី​កុំ​ឲ្យ​បទបញ្ជា​របស់ខ្លួន ​ក្លាយទៅជា​រឿង​ឥតន័យ​ឥតប្រយោជន៍​។

អ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួន បានឲ្យដឹងថា សមត្ថកិច្ច​ចម្រុះ​ អនុវត្តន៍​ច្បាប់​ទប់ស្កាត់​បទល្មើស​តាម​គោលដៅ​ចំនួន​៤ចំណុច​ក្នុង​ខេត្តស្ទឹងត្រែងដែល មានភាពអនាធិបតេយ្យខ្លាំងជាងគេគឺចំណុចនៅតាមបណ្ដោយផ្លូវជាតិលេខ 7A ​ក្នុងភូមិអូឬស្សីកណ្តាល(អូរច្រឡង់)ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូក។ដែល មានមន្ត្រីប៉ូលីសចររាចរណ៍ ក្រោមបង្គាប់លោក អូត ស៊ីវុត្ថា ស្នងការរងទទួល ផែនចរាចរណ៍ ខេត្តស្ទឹងត្រែង ឈរជើងនៅចំណុចនោះ មានសិទ្ធិអំណាច កាក់ ឡានដឹកទំនិញនិងបង្កព្យុះភ្លៀងតាមតែអំពើចិត្តមិនដែលក្រែងញញើតថ្នាក់ លើអ្វីឡើយ។ទោះបីដឹងថា តួនាទីចររាចរណ៍ធ្វើការត្រួតពិនិត្យ ច្បាប់ចររាចរណ៍ បច្ចេកទេសយានយន្ត ធ្វើការណែនាំ ឬធ្វើការពិន័យ តាមផ្លូវច្បាប់ឡើយ។ក្រៅ ពីលាបាតដៃប្រមូលលុយ ថ្លៃក្បាល ឡានដឹកទំនិញ គ្រប់ប្រភេទ តាមបែបពុករលួយ យកទៅចែកគ្នាធ្វើមាន ធ្វើបាន មួយថ្ងៃៗ មិនដឹង ជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណាហ៊ានសួរនាំពីបញ្ហានេះក៏ព្រោះតែ ប្រាក់ចំណូល មួយភាគធំបែងចែកថ្នាក់លើ។

គួររំលឹកថា កន្លងមកលោក អូត ស៊ីវុត្ថា ស្នងការរង ទទួលផែនចរាចរណ៍ផ្លូវ គោកបានលើកឡើងក្នុងអង្គប្រជុំ បែបយកបុងថា ការដែលឲ្យមន្រ្តីនគរបាល ចរាចរណ៍ទាំងអស់ចុះទៅអនុវត្តច្បាប់ពាក់ព័ន្ធទៅនឹងផ្នែកចរាចរណ៍ផ្លូវគោក គឺមិនមែន ឲ្យទៅរឹតបន្តឹង ក្នុងការយកប្រាក់ ពីអ្នកល្មើសច្បាប់ចរាចរណ៍នោះទេ។ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺលោកបារម្ភ ខ្លាចប៉ះពាល់ដល់ឈ្មោះថ្នាក់ដឹកនាំ ដោយមន្រ្តីក្រោមឱវាទ យកឈ្មោះថ្នាក់ដឹកនាំ ទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនាមយើងជាមន្រ្តីនគរបាលចរាចរណ៍ ក្នុងឯកសណ្ឋាន អ្នកអនុវត្តច្បាប់ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់លើប្រជាពលរដ្ឋនោះទេ ! ហើយបើសិនជាមន្រ្តីណាមួយដែលមិនគោរព និងអនុវត្តទៅតាមច្បាប់នោះទេ គឺត្រូវប្រឈមនឹងការពិន័យរបស់កងកម្លាំង ឬក៏អាចប្រឈមនឹងការបណ្តេញចេញពីក្របខ័ណ្ឌ។

ជាការកត់សម្គាល់មួយរយះនេះ មន្ត្រីប៉ូលីសចររាចរណ៍ ក្រោមបង្គាប់លោក អូត ស៊ីវុត្ថា ឈរជើងនៅចំណុច តាមបណ្ដោយផ្លូវជាតិលេខ 7A ក្នុងភូមិអូឬស្សីកណ្តាល(អូរច្រឡង់)ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូក មិនបានធ្វើតាមជំនាញ ឬតាមច្បាប់ឡើយ ក្រៅពីចេញកាក់រថយន្ត ដឹកដំណើរគ្រប់ប្រភេទ ដែលដឹកគ្រឿងសង្ហាររឹម បន្តិចបន្តួច យកលុយតាមតែអំពើចិត្ត ដោយមិនលើកលែងឡើយ ករណីយម្ចាស់យានយន្តណាមួយ មិនបង់តាមតម្រូវការ ពួកគេសហការ ជាមួយសមត្ថកិច្ចផ្សេងទៀត ចុះចាប់ផាកពិន័យរាប់សែនរៀល តែម្តង មិនថា ជាយានយន្តស្របច្បាប់ ឬមិនស្របច្បាប់នោះឡើយ ពោល គឺឲ្យតែមិនបាន បង់ជូនតាម ដូចបំណងរបស់ពួកគេ។

ករណីខាងលើធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​ មានការ​ប្រតិកម្ម​យ៉ាងខ្លាំង រហូត​គំរាម​ប្ដឹងទៅ​សម្ដេច​តេ​ជោ និង​សម្ដេច​ក្រឡាហោម បើសិនជា​គ្មាន​ការយោគយល់​គ្នា៕

ករណីខាងលើមិនអាចទាក់ទងបញ្ជាក់អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបាន នៅឡើយ៕