មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ខឹម ចិត្រា កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយ គ្មានអ្នកណាហ៊ានក្អក

, , Comment closed

ប៉ោយប៉ែត ៖ ប្រភព​ស្និទ​នឹង​មន្ត្រី​ក្រុម​ទិដ្ឋាការ​ប្រចាំ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ នៃ​ការិយាល័យ​ផ្តល់​ទិដ្ឋាការ នាយកដ្ឋាន​ជនបរទេស​ មិនមែន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថ្ងៃទី​២៥​ខែកុម្ភ​: ឆ្នំា២០១៩ថា​ ករណី​ប្រព្រឹត្ត​អំពើពុករលួយ​និង​ខុសច្បាប់​ជាថ្មី ​របស់​ប្រធាន​អនុប្រធាន​ និង​សមាជិក​នៃ​ក្រុម​ទិដ្ឋា ការ​ ប្រចាំ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​ចំពោះ​ភ្ញៀវ​អន្តរជាតិ ​(​ឬ​ភ្ញៀវ​បរទេស​)​គឺ​លោក​ប្រធាន​ក្រុម​ជា​អ្នកទទួលខុសត្រូវ​។​

​ប្រធាន​អនុប្រធាន​ និង​មន្ត្រីនគរបាល​ទិដ្ឋាការ ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ជំរឹត​ទារលុយ​លើស​តម្លៃ​សេវា​រដ្ឋ​ដដែល​ដូច​ពី​រឿងអាស្រូវ​នេះ​បាន​ប្រព្រឹត្ត​តាំងពី​៦​ខែ​មកហើយ​នោះ ។​

​​​លោក​ប្រធាន​ក្រុម​ បានឱ្យ​មន្ត្រីនគរបាល​ទិដ្ឋាការ​ ស្និត​របស់លោក​ជំរិត​ទារប្រាក់​ ថ្លៃ​ទិដ្ឋាការ​( VISA FEES) ពី​ភ្ញៀវ​បរទេស​ចូល​ប្រទេស​លើស​តម្លៃ​កំណត់​របស់​រដ្ឋ​ពី​ភ្ញៀវ​បរទេស​ក្នុង​ប្រភេទ ៖

ទី​១ – ទិដ្ឋាការ​ភ្ញៀវទេសចរ (Tourist Visa (T) =UD$ 30 )​ឬ​T 30​ដុល្លារ​(​ស្មើ​ប្រមាណ ជាង​១២​ម៉ឺន​រៀល​) រដ្ឋ​កំណត់​បង់​ទិដ្ឋាការ ៣០ ដុល្លារ​ឬ​30​ដុល្លារ លោក​ប្រធាន​បានឱ្យ​មន្ត្រីនគរបាល​ទិដ្ឋាការ​ទារ​ពី​ភ្ញៀវ ១.២០០​បាត​ប្រាក់​ថៃ​ឬ​ស្មើ ៣៦,៣​ដុល្លារ​( ឬ​36,3 US$ ) ( អត្រា​ប្តូរប្រាក ១​ដុល្លារ​= ៣៣​បាត​ឬ 1 US$ = 33 TH B) ។​

ទី​២ – ទិដ្ឋាការ​ធម្មតា ( Ordinary Visa (E)= 35US$ ) លោក​ប្រធាន​អោយ​ទារ​ពី​ភ្ញៀវ​ចំនួន​១.៥០០​បាត​ប្រាក​ថៃ​ឬ​ស្មើ​៤៥,៥​ដុល្លា​សរ​អារ (​ឬ​ប្រមាណ ជាង​១៨​មឺ​ុ​ន​រៀល ) និង​ទី​៣- ទិដ្ឋាការ​ពិសេស (Special Visa (K)= (Cambodian Original) Gratis ឬ​ភ្ញៀវ​ជា​អា​ណិ​ជន​ខ្មែរ​ឬ​ពលរដ្ឋ​បរទេស​ដើមកំណើត​ខ្មែរ (K) ដែល​ត្រូវបាន​រដ្ឋ​លើ​កលែង​ទិដ្ឋាការ​(​មិន​យក​លុយ​) បែរជា​លោក​ប្រធាន​តម្រូវអោយ​ភ្ញៀវ​បង់លុយ​១.០០០​បាត​ប្រាក់​ថៃ (​ឬ​ប្រមាណ​30US$ ឬ​ជិត​១១​មឺ​ុ​ន​រៀល ) ទៀតផង ។​

មន្ត្រី​ដែល​និយាយ​ក្នុង​ល​ក្ខ័​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ អោយដឹង​បន្តថា  មន្ត្រីនគរ បាល​ទិដ្ឋាការ ដែល​អនុវត្ត​រឿងអាស្រូវ​ពុករលួយ មិន​ប្រក្រតី​និង​ខុសច្បាប់​នោះ​គឺមាន​លោក ហ័​រ សិទ្ធិ ជា​ប្រធាន​ក្រុម ជា​អ្នកបញ្ជារ និង​មាន​ដែល​រួមមាន លោក​អនុ​សេនីយ៍​ស្រី សោ​វ៉ាន់ (​សុវណ្ណ​) អត្តលេខ 36970 លោក ​ឯក បូរ៉ា ជា​មន្ត្រី​ជាដើម​។

ក្នុងនោះក៏មាន​អនុប្រធាន​ក្រុម​និង​សមាជិក​ហេ​រញ្ញឹក ៨​នាក់​ទៀត​លើ​មន្ត្រី​សរុប​១៦​នាក់​បាន​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​រឿងនេះ​តាំងពី​មុន​ខែកញ្ញា​ឆ្នាំ​២០១៨​មក ហើយ​ពេលនេះ​ខ្លះ​បន្ត​ស្ថិតនៅ​ខ្លះ​ផ្លាស់ចេញ​។​ប្រភព​បន្តថា  ក្នុង​រឿងអាស្រូវ​ខាងលើ លោក​ហ័​រ សិទ្ធិ ប្រធាន​ក្រុម ដែល​និយម​ចូលចិត្ត​ខ្លាំង​នឹង​ល្បែង​ស៊ី​សង​ផង​នោះ បាន​បើកដៃ​ឱ្យ​អនុប្រធាន​ជំនិត​ម្នាក់​និង​មន្ត្រី​ដូច​មានឈ្មោះ​ខាងលើ រកលុយ​តាម​មធ្យោបាយ​ល្មើស ជំរឹត ឬ​កាប់​ទារ​ភ្ញៀវ​លើ​ការ​បំពេញបែបបទ​សុំ​ទិដ្ឋាការ​(VISA) តាមរយ​:​យក​លិខិតឆ្លងដែន​មក​មុន ហើយ​វាយ​(VIP) រហ័ស​ទាន់​ចិត្ត​ហើយ​ទារលុយ​ពី​ភ្ញៀវ​ពី​៥.០០០​បាត​ទៅ​២០០​ដុល្លា​សរ​អា តែម្តង​។​

ម្យ៉ាង​លោក​ឯក បូរ៉ា ក៏មាន​ក្រុម​ចាប់​កាង​ភ្ញៀវ ​ឬ ហៀវ នៅ​ស្រុក​អារ​ញ្ញា​ប្រាថេត​ខេត្ត​ស្រះកែវ យក​ប៉ាស្ព័​រ​មក​មុន​ហើយ​វាយ​វី​អាយ​ភី VIP) ហើយ​ជំរឹត​ទារលុយ ។តែបើ​មិន​បង់លុយ​ អោយ​មន្ត្រីនគរបាល​ដែល​ទទួល​ផ្តល់​ទិដ្ឋាការ​ទាំង​នោះទេ មន្ត្រី​ទាំងនោះ​នឹង​បង្ក​ឧ​ប​ទ្ទ​ហេតុ​និង​បង្កើត​រឿង​អោយ​យឺតយ៉ាវ រាំងស្ទះ ខុស​នេះ​ខុស​នោះ​មិនចេះចប់ ជាងនេះទៅទៀត ប្រសិន​បើ​ជា​ភ្ញៀវទេសចរ​ពុំមាន​រូបថត​បំពេញបែបបទ​ទិ​ដ្ធិ​ការ​នោះទេ អង្គភាព​នៃ​ក្រុម​នេះ យក​ថ្លៃ​រូបថត​១​សន្លឹក ថ្លៃ​៥​ដុល្លា​សរ​អារ​ឬ​5US$ ។​

ប្រភពប្រាប់ថា ចាប់តាំងលោក វរសេនីយ៍ទោ ឃឹម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ច្រកទ្វារតំបន់ជ្រៃធំ ជាប់ព្រំដែន វៀតណាម ដែលត្រូវបានផ្ទេរមកធ្វើជានាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ជំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែល ត្រូវផ្ទេរទៅធ្វើជា អនុប្រធាននាយកដ្ឋាន ទទួលទិសទី១ កំពង់តែពង្រឹងអំណាចរបស់ខ្លួនតាមរបៀបពុករលួយយ៉ាងអាក្រក់ ដោយមិនគោរបបទបញ្ជាថ្នាក់លើនោះឡើយ៕

មិនអាចទាក់ទងការបញ្ចាក់លោក វរសេនីយ៍ទោ ឃឹម ចិត្រា បានឡើយ ៕